Job Description
• ពិនិត្យរាល់លិខិតចេញ-ចូលក្នុងការិយាល័យដោយ ធ្វើការចុះលេខ ឬបោះត្រាចូល និងបញ្ជូនលិខិតទាំងនោះទៅផ្នែកពាក់ព័ន្ធ។
• ទុកដាក់នូវរាល់គោលការណ៍ នីតិវិធី សេចក្តីសម្រេច និង សេចក្តីណែនាំនានា ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេក ទេស។
• ចាត់ចែង រៀបចំបន្ទប់សម្រាប់ ការប្រជុំ ឬការហ្វឹកហ្វឺនបុគ្គលិក និងអាហារសម្រន់ តាមតម្រូវការជាក់ស្តែង។
• គ្រប់គ្រង និងទិញសម្ភារការិយាល័យ សម្រាប់ផ្គត់ផ្គង់ការ ប្រើប្រាស់ក្នុងការិយាល័យ។
• ត្រួតពិនិត្យ និងរៀបចំរបាយការណ៍ច្បាប់ឈប់សម្រាកប្រចាំខែរបស់បុគ្គលិក។
• ត្រួតពិនិត្យ និងធ្វើរបាយការណ៍ការងារថែមម៉ោងរបស់ បុគ្គលិក។
• គ្រប់គ្រង តាមដានការងារសន្តិសុខសណ្តាប់ធ្នាប់ការិយាល័យ ការយាមប្រចាំការរបស់មន្ត្រីសន្តិសុខ ដោយរក្សាឱ្យបាននូវសុវត្ថិភាពក្នុងកន្លែងការងារ។
• ថែទាំ ទុកដាក់ឧបករណ៍-សម្ភារ និងសារពើភ័ណ្ឌទំាងអស់របស់ ហ្វូតាបាឱ្យមានរបៀបរៀបរយ។
• ធ្វើកិច្ចការផ្សេងៗ គាំទ្រផ្នែករដ្ឋបាល ក្នុងគ្រឹះស្ថាន ហ្វូតាបា តាមតម្រូវការរបស់អ្នកគ្រប់គ្រងផ្ទាល់។
Job Requirement
• បញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង, រដ្ឋបាលសាធារណៈ, ធនាគារនិងហិរញ្ញវត្ថុ, ច្បាប់,...។
• មានបទពិសោធន៍ លើផ្នែកជំនាញពាក់ព័ន្ធ យ៉ាងហោច រយៈពេល១ឆ្នាំ។
• មានជំនាញក្នុងការប្រាស្រ័យទាក់ទងល្អប្រសើរ មានភាពស្មោះត្រង់ និងអាចធ្វើការងារជាក្រុម។
• មានចំណេះដឹងភាសាអង់គ្លេសអាចសរសេរ និងនិយាយបានល្អ។
• អាចប្រើប្រាស់កុំព្យូទ័រ Ms Office Word-Excel